
កម្មវិធី “សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ”
ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២
សេចក្ដីផ្ដើម
កម្មវិធី “សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ” ជាកម្មវិធីមួយគ្រោងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ៥ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤ ល្ងាច នៅសួនច្បារខាងមុខព្រះបរមរាជវាំង និងសួនច្បារព្រះរាជបណ្ដាំ (ជាប់របងអតីតសណ្ឋាគាររណសិរ្ស) ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។ កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង ៖
- គម្រប់ខួប ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
- បង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្ដាំដ៏ថ្លៃថ្លា និងពោលពេញដោយ អត្ថន័យទូន្មានដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានធ្លាក់លើផ្ទាំងសិលានៅសួនច្បារ ព្រះរាជបណ្ដាំ។
- រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹករលឹកសោក ស្ដាយរកអ្វីប្រៀបផ្ទឹមពុំបាន ជាមួយនឹងសេចក្ដីអំណរព្រះរាជគុណជាអនេកកប្បការគ្មាន ថ្ងៃបំភ្លេចបាន។

មាតិកានៃកម្មវិធី
ម៉ោង | កម្មវិធី |
---|---|
១៦:០០ | ប្រតិភូយុវជនអញ្ជើញដល់ |
១៦:៣០ | ឧបាសក ឧបាសិកា អញ្ជើញដល់ |
១៧:០០ | ថ្នាក់ដឹកនាំ យាង និងអញ្ជើញដល់ |
១៧:៣០ | គណៈសង្ឃនាយក និងព្រះសង្ឃ យាងនិងនិមន្តដល់ |
១៨:០០ | ចាប់ផ្ដើមកម្មវិធី ៖ • ថ្វាយគ្រឿងសក្ការៈ • ពិធីនមសក្កាសមាទានសីល • និមន្តព្រះធម្មកថិកសម្ដែងធម្មទេសនា • យាង និងនិមន្ត ចម្រើនសមាធិ រយៈពេល ២០នាទី • ពិធីឧទ្ទិសមហាកុសល និងផ្សាយមេត្តាធម៌ |
ថ្ងៃសៅរ៍ ៥ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤ ល្ងាច នៅសួនច្បារខាងមុខព្រះបរមរាជវាំង និងសួនច្បារព្រះរាជបណ្ដាំ (ជាប់របងអតីតសណ្ឋាគាររណសិរ្ស)។